Jose ​ថា Man Utd ​ជា​ក្រុម​ខ្លាំង ​ អាច​ឈ្នះ Europa League ​បាន​

​លោក Jose Mourinho ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់ Europa League ល្អ​ជាង​គេ​នៅ​រដូវ​កាល​នេះ​។

​ក្រុម​បិសាច​ក្រហម ​បាន​ធ្លាក់​មក​លេង​នៅ​ពាន​រង្វាន់ Europa League ​បន្ទាប់​ពី​ពួកគេ​លេង​ចាញ់​ក្រុម Leipzig ​នៅ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​ចុង​ក្រោយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​ការ​ធ្លាក់​មក​លេង​នៅ​លីគ​កម្រិត​២​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Man Utd ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​តាំង​ពី​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​មក គឺ​បិសាច​ក្រហម​ឈរ​នៅ​កំពូល​តារាង​ជាប់​ជា​និច្ច តែ​ចុង​ក្រោយ​បែរ​ជា​ធ្លាក់​ទៅ​វិញ។

សម្រាប់​វត្តមាន Man Utd ​នៅ​ពាន Europa League ​នេះ​ដែរ ​ត្រូវ​បាន​លោក Jose ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​អះអាង​ថា​៖ “ក្រុម​ដែល​ធ្លាក់​ពី Champions League តែងតែ​ជា​ក្រុម​ខ្លាំង​មួយ។​ ច្បាស់​ណាស់​ពេល​នេះ Manchester United ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​នេះ។ ​ជាក់​ស្ដែង ​ពួកគេ​មាន​កម្រិត​លេង​មិន​សម​ជាមួយ​ពាន Europa League ​ឡើយ”៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT