Klopp ​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ជាមួយ​បច្ចេកវិទ្យា VAR ​ហើយ​

​លោក Jurgen Klopp ​បាន​អះអាង​ថា​លោក​ដំបូង​ឡើយ​ពេញ​ចិត្ត​ជាមួយ​ការ​ប្រើប្រាស់ VAR ​ខ្លាំង​ណាស់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​មើល​មិន​ឃើញ​ចំណុច​ល្អ​របស់​វា​ឡើយ។

​ក្រុម Liverpool ​លេង​ស្មើ​ក្រុម​ Midtjylland ​ក្នុង​លទ្ធផល ​១-១ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ។ ​១​គ្រាប់​របស់​ក្រុម Midtjylland ​ដែល​រក​បាន​នៅ​យប់មិញ​នេះ គឺ​ជា​ការ​មើល​ឡើង​វិញ​របស់ VAR ​ខណៈ​ដែល​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់ ក្រៅ​ល្បែង​ទៅ​ហើយ តែ​ចុង​ក្រោយ​ពិនិត្យ VAR ​ទៅ ​បែរ​ជា​ផ្ដល់​ប៉េណាល់ទី​ទៅ​វិញ។

​ចំណុច​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​និយាយ​ក្រោយ​ប្រកួត​ថា​៖ “វា​ចំណាយ​ពេល​យូរ​ណាស់ ​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​អ្វី​មួយ។ វា​ប្រើ​ពេល​៣​ទៅ​៤​នាទី​ឯ​ណោះ។ ​ខ្ញុំ​អាច​ឮ​សំឡេង​មនុស្ស​និយាយ​គ្នា។ ​ពួកគេ​ជជែក​គ្នា​យូរ​ណាស់។ ​វា​មិន​បាន​ជួយ​អ្វី​នោះ​ទេ។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ធ្លាប់​និយាយ​ថា VAR ​នឹង​ល្អ​ប្រសើរ ​ប៉ុន្តែ​ពេល​នេះ​មិន​ប្រាកដ​នោះ​ទេ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT