Neymar ​៖ ​ខ្ញុំ​គ្មាន​គំនិត​ចង់​ចេញ​ពី​ក្រុម PSG ​ឡើយ​

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​ខ្លួន​គ្មាន​បំណង​ចង់​ចាកចេញ​ពី​ក្រុម PSG ​ឡើយ ដោយ​មាន​តែ​បំណង​ចង់​បន្ដ​កុងត្រា​ទៀត​ប៉ុណ្ណោះ។

កីឡាករ​ប្រេស៊ីល​ខាង​លើ ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ​ឱ្យ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម ​Istanbul Basaksehir ​ក្នុង​លទ្ធផល ​៥-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។ ​នេះ​ជា​ទម្រង់​លេង​ល្អ​មួយ​សម្រាប់ Neymar ​ហើយ​ក៏​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង​ផង​ដែរ ​ក្រោយ​ពី​ឃើញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​សហការ​គ្នា​ល្អ​ជាមួយ Mbappe ។

​ក្រោយ​ចប់​ការ​ប្រកួត​អតីត​កីឡាករ FC Barcelona ​រូប​នេះ​បាន​និយាយ​ថា​៖ “គំនិត​ចង់​ចាកចេញ​ពី PSG ​គឺ​គ្មាន​ក្នុង​ចិត្ត​ខ្ញុំ​ទេ​។ ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​ជាមួយ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ។ ​ទំនាក់ទំនង​របស់​ពួក​យើង​ល្អ​ណាស់”៕ប្រភព Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT