ក្រោយពីលេងស្មើក្រុម Shakhtar ក្នុងលទ្ធផល ០-០ នៅយប់មិញនេះ បានធ្វើឱ្យក្រុម Inter Milan ស្ថិតនៅបាតតារាងក្នុងពូលតែម្ដង មិនមានឈ្មោះលេងសូម្បីពានរង្វាន់ Europa League ។
ជាមួយការលេងមិនបានល្អ និងស្ថិតនៅបាតតារាងនេះ ត្រូវបានលោក Conte ដែលជាអ្នកចាត់ការក្រុម Inter Milan អះអាងថាការប្រកួតក្នុងពានរង្វាន់នេះ គឺអាជ្ញាកណ្ដាលហាក់ដូចជាកាត់ក្ដីមិនសមរម្យសម្រាប់ក្រុមរបស់លោកឡើយ។ ទាំងបច្ចេកទេស VAR គឺមិនបានត្រួតពិនិត្យល្អិតល្អន់ឱ្យ Inter Milan ដូចក្រុមផ្សេងនោះទេ។
លោក Conte ថែមទាំងបន្ដបែបនេះទៀតថា៖ “ខ្ញុំមិនបារម្ភចំពោះអនាគតខ្ញុំទេ។ តែសម្រាប់ពាននេះ ខ្ញុំអាចនិយាយបានថា យើងធ្លាក់ចេញពីវាហើយ តែវាហាក់ដូចជាក្រុមរបស់យើងមិនទទួលបានការគោរពសោះ។ ប្រសិនបើអ្នកមើលការប្រកួតកន្លងមក គ្មានទេសម្រាប់ការឆែកឡើងវិញសម្រាប់ការប្រកួតរបស់ Inter កន្លងមក”៕ប្រភព Dailymail