Shaqiri៖ ​គ្មាន​អ្វី​មិន​អាច​ទៅ​រួច​ទេ Liverpool ​អាច​ឈ្នះ​ពាន​គ្រប់​យ៉ាង​បាន

ខ្សែ​បម្រើ​ប្រយុទ្ធ Xherdan Shaqiri ​គិត​ថា​ក្រុម Liverpool ​រដូវ​កាល​នេះ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​នានា​បាន។

Liverpool ​ប្រមូល​កីឡាករ​ល្អ​ៗ​ជា​ច្រើន​នៅ​រដូវ​កាល​នេះ ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ជា​ក្លឹប​ចាយ​លុយ​ច្រើន​ជាង​គេ​បំផុត​ផង​ដែរ។ ការ​ទិញ​ចូល​កីឡាករ​ច្រើន​នាក់ ​និង​ថ្លៃ​ៗ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ហង្ស​ក្រហម​រដូវ​កាល​នេះ ពិត​ជា​ខ្លាំង​មិន​ខាន ​ហើយ​ក៏​ជា​បេក្ខភាព​មួយ​ដណ្ដើម​យក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ផង​ដែរ  ក្រោយ​ពី​ខកខាន​ជា​ច្រើន​ឆ្នាំ​មក​នេះ។

ជាមួយ​ការ​ទិញ​ចូល​ច្រើន និង​លេង​បើក​រដូវ​កាល​ល្អ​ផង​នោះ Shaqiri ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “យើង​មាន​ក្រុម​ល្អ​មួយ ​កីឡាករ​ទាំង​អស់​លេង​ផ្ដោត​អារម្មណ៍​បាន​ល្អ។ យើង​ចង់​បាន​លទ្ធផល​ល្អ​នៅ រដូវ​កាល​នេះ។ គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ Liverpool ​តែងតែ​មាន​ឱកាស​ជា​និច្ច ​សម្រាប់​ពាន​រង្វាន់​ទាំង​អស់”៕DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT