• (វីដេអូ) Neymar រក​បាន Hat-Trick ​ជួយ PSG លុត Istanbul ​ទក់​សាច់​នៅ​ជុំ​ចុង​ក្រោយ​វគ្គ​ចែក​ពូល

    នៅ​ការ​ប្រកួត​ជុំ​ទី ៦ វគ្គ​ចែក​ពូល ត្បិត​បើ​ទោះ​បី​វា​ហាក់​មិន​សូវ​ជា​សំខាន់​សម្រាប់​ក្លឹប Paris Saint-Germain ក៏​ដោយ ប៉ុន្តែ​ឆន្ទៈ​កីឡាករ​ហាក់​លេង​ពោរពេញ​ដោយ​ភាព​ស្រេកឃ្លាន មិន​បន្ធូរបន្ថយ​ឲ្យ​នោះ​ទេ។

    ទី​បំផុត​ដូច​តាម​ការ​រំពឹង​ទុក PSG បាន​យក​ឈ្នះ​ទៅ​លើ Istanbul ក្នុង​លទ្ធផល​ ៥-១ ហើយ​រុញ​ឲ្យ​ឈ្មោះ​របស់​ពួក​គេ​ឡើង​ឈរ​លេខ​ ១ ក្នុង​ពូល H។ គ្រាប់​បាល់​របស់ PSG កើត​ឡើង​ដោយ​កីឡាករ Neymar Jr បី​គ្រាប់​ម្នាក់​ឯង និង Kylian Mbappe រក​បាន​ពីរ​គ្រាប់ ខណៈ​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ​កីឡាករ Mehmet Topal។

    សាច់​បាល់​ក្រុម​ម្ចាស់ផ្ទះ​បារាំង​លេង​គ្រប​តាំង​ពី​តង់​ទី​មួយ​ដល់​បញ្ចប់​តង់​ទី​ពីរ ដោយ​សរុប​ស៊ុត​ចេញ​បាន ២០ ជើង ចំ​គោលដៅ ៩ លើក និង​គ្រប់គ្រង​បាល់ ៦៩ ភាគរយ ហើយ​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ​ដល់ ៩២ ភាគរយ នៅ​ការ​ប៉ះ ៧៦៦ លើក​សរុប។

    ទស្សនា​វីដេអូ​ខាង​ក្រោម៖

    បញ្ជាក់​ដែរ​ថា​នៅ​ពូល G ក្រុម PSG និង RB Leipzig គឺ​បាន​ឆក់​យក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ខណៈ Man Utd ឈរ​លេខ ៣ បាន​ត្រឹម​រក្សា​កៅអី​ទៅ​លេង​នៅ Europa League តែ​ប៉ុណ្ណោះ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT