Casemiro ៖ ​នេះ​ជា​ប្រកួត​ផ្ដាច់​ព្រ័ត្រ ហើយ Real ​មិន​ដែល​ចាញ់​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទេ​

ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Borussia Monchengladbach ​នៅ​យប់​នេះ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។

​ប្រសិន​បើ Real Madrid ​មិន​អាច​ទទួល​បាន​ជ័យជម្នះ​នៅ​ប្រកួត​នេះ​ទេ ​នោះ​ពួកគេ​នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន Champions League ​មិន​ខាន ​ហើយ​អាច​ជា​ទៅ​លេង​នៅ Europa League ​វិញ។ ​តែ​សម្រាប់ Casemiro ខ្សែ​បម្រើ​របស់​ក្រុម Real Madrid ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​នឹង​ទទួល​បាន​លទ្ធផល​ល្អ ​ជា​ពិសេស​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​ខាង​លើ​មិន​ខាន។

​កីឡាករ​ប្រេស៊ីល​រូប​នេះ បាន​និយាយ​ថា​៖ “យើង​ដឹង​ថា​នេះ​ជា​ប្រកួត​សំខាន់​ណាស់​សម្រាប់​ក្រុម ​វា​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ​មួយ។ ​ក្រុម Real Madrid ​មិន​ដែល​បរាជ័យ​ឡើយ​សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ។ ​នេះ​ជា​អ្វី​ដែល​ក្រុម​យើង​បាន​ធ្វើ​កន្លង​មក​នេះ”៕

ប្រភព៖  Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT