Zidane ​មិន​បារម្ភ​ចំពោះ​អនាគត​ឡើយ ទោះ​លទ្ធផល​យប់​នេះ​យ៉ាង​ណា​ក៏​ដោយ​

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ Borussia Monchengladbach ​នៅ​រាត្រី​នេះ ដើម្បី​សម្រេច​ថា​នឹង​អាច​ឡើង​ទៅ​វគ្គ​បន្ដ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​ឬ​យ៉ាង​ណា​។

​លទ្ធផល​ដែល​ក្រុម Real Madrid ​ត្រូវ​ការ​សម្រាប់​ការ​ប្រកួត​នេះ​គឺ​ជ័យជម្នះ​ដាច់​ខាត​តែ​ម្ដង ​តែ​ប្រសិន​បើ​បរាជ័យ​នោះ​ពួកគេ​នឹង​ធ្លាក់​ចេញ​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​ហើយ។ ​មួយ​វិញ​ទៀត ​បើ​ធ្លាក់​ត្រឹម​វគ្គ​នេះ ​ក្លឹប​ក៏​ទំនង​ជា​ដក​លោក Zidane ​ដែល​ជា​បុគ្គល​ធ្លាប់​ដឹក​នាំ​ក្រុម​ជោគជ័យ​ចេញ​ផង​ដែរ។

​ទន្ទឹម​គ្នា​នេះ​ដែរ ​សាមី​ខ្លួន Zidane ​បាន​អះអាង​ថា​លោក​មិន​បារម្ភ​ឬ​គិត​ពី​រឿង​នេះ​ទេ។ ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​គឺ​ដឹក​នាំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត ​ប្រសិន​បើ​លទ្ធផល​មិន​ល្អ​ទេ ​នោះ​ក្លឹប​អាច​សម្រេច​បាន​ជា​និច្ច ​សម្រាប់​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT