កីឡាករ PSG ​និង​ Istanbul ​ដើរ​ចេញ​ពី​ទីលាន ​ក្រោយ​អាជ្ញាកណ្ដាល​និយាយ​រើស​អើស​

ក្រុម​កីឡាករ PSG ​និង Istanbul ​បាន​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​តែ​ម្ដង ​ក្រោយ​ពី​អាជ្ញាកណ្ដាល​ទី​៤​លើ​ទីលាន​បាន​ប្រើ​សម្ដី​រើស​អើង​ទៅ​លើ​គ្រូ​ជំនួយ​របស់​ក្រុម Istanbul ។

 

​អំឡុង​ការ​ប្រកួត​នោះ ​លោក ​Pierre Webo ​ដែល​ជា​គ្រូ​ជំនួយ​របស់​ក្រុម Pierre Webo ​បាន​ចេញ​មុខ​តវ៉ា​ក្នុង​ការ​ប្រកួត ​ហើយ​ក៏​ត្រូវ​បាន​អាជ្ញាកណ្ដាល​ទី​៤​ចេញ​មុខ​មក​ឃាត់​ផង​ដែរ។ ​សកម្មភាព​ឃាត់​នោះ ​មិន​ត្រឹម​តែ​មាន​កាយ​វិការ​នោះ​ទេ ​អាជ្ញាកណ្ដាល​ឈ្មោះ​ Coltescu ​ក៏​បាន​ហៅ​លោក Webo ​ថា​ជា​មនុស្ស​ស្បែក​ខ្មៅ​ផង​ដែរ។

​លោក Webo ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​គ្រាន់​តែ​ទៅ​មុខ​ដើម្បី​តវ៉ា​ប៉ុណ្ណោះ ​ហើយ​អាជ្ញាកណ្ដាល​ទី​៤ ​ក៏​បាន​ចេញ​មុខ​មក ​និង​និយាយ​ថា​បណ្ដេញ​បុរស​ស្បែក​ខ្មៅ​នេះ​ចេញ។ វា​ជា​រឿង​គួរ​ឱ្យ​អស្ចារ្យ​ខ្លាំង​ណាស់”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT