Man Utd ​ធ្លាក់​ទៅ​លេង Europa League ​ក្រោយ​ចាញ់ Leipzig ​យប់មិញ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​ធ្លាក់​ទៅ​លេង​ពាន​រង្វាន់ Europa League ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម RB Leipzig ​ក្នុង​លទ្ធផល ៣-២ ​នៅ​យប់មិញ​នេះ​។

   

​នៅ​ជើង​ទី​១ ​ក្រុម Man Utd ​បាន​យក​ឈ្នះ​លើ​ក្រុម Leipzig ​ដល់​ទៅ ៥-០ ​ឯ​ណោះ ប៉ុន្តែ​សម្រាប់​ជើង​ទី​២​នេះ​វិញ ​ពួកគេ​លេង​មិន​បាន​ល្អ​ដូច​ជើង​ទី​១​នោះ​ទេ។ ​ម្ចាស់​ផ្ទះ​ Leipzig ​រក​គ្រាប់​បាល់​បន្ដ​បន្ទាប់ ​មុន​ពេល​ក្រុម Man Utd ​វាយ​បក​ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ដែរ ប៉ុន្តែ​សោកស្ដាយ​បាន​ត្រឹម​២​គ្រាប់​វិញ​ប៉ុណ្ណោះ។ ដោយ​បញ្ចប់​លទ្ធផល  Leipzig ​យក​ឈ្នះ ៣-២ ​លើ Man Utd ​។

​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Ole ​ធ្លាក់​ទៅ​លេខ​៣​ក្នុង​តារាង ​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ហើយ​។ ចំណាត់​ថ្នាក់​លេខ​៣ នេះ​មាន​ន័យ​ថា​ក្រុម Man Utd ​នឹង​ត្រូវ​លេង​ពាន​រង្វាន់ Europa  League ​បន្ដ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT