Ronaldo ​ប៉េណាល់ទី​២​គ្រាប់ ​ជួយ Juventus ​ឈ្នះ Barca ​៣-០ ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Barcelona ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ពាន​រង្វាន់ UEFA Champions League ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Barcelona ​ក្នុង​លទ្ធផល ២-០ ​ដោយ​គ្រា​នោះ​មិន​មាន​វត្តមាន Ronaldo ​នោះ​ទេ​។ ​តែ​សម្រាប់​ជើង​ទី​២​នេះ​វិញ ​ពួកគេ​ហាក់​ដូចជា​មាន​ទំនុក​ចិត្ត​ខ្លាំង​នៅ​ពេល Ronaldo ​អាច​ជួយ​ក្រុម​បាន​។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ អតីត​កីឡាករ Real  Madrid ​រូប​នេះ​ពិត​ជា​ជួយ​ក្រុម​បាន​មែន ​ដោយ​រក​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។

៣​គ្រាប់​របស់​ក្រុម​សេះ​បង្កង់​ធ្វើ​បាន​ដោយ Ronaldo ​២​គ្រាប់​នាទី​១៣ ​និង​៥២ ដោយ​ប៉េណាល់ទី​ទាំង​ពីរ​គ្រាប់ និង​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ McKennie ​នៅ​នាទី​ទី​២០។ ​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ Juventus ​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល ​ឈរ​នៅ​លេខ​១ ​ហើយ Barcelona ​នៅ​លេខ​២​វិញ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT