Man Utd ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម ៤ ដែល​ធ្លាក់​ទៅ​លេង​នៅ Europa League ​គិត​ត្រឹម​ថ្ងៃ​នេះ

ការ​ប្រកួត​វគ្គ ៣២ ក្រុម​នៅ UEFA Champions League គឺ​នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ហើយ​ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​នេះ​យើង​រក​ឃើញ​ក្រុម​ចំនួន​ ១២ ដែល​មាន​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់ និង ៤ ក្រុម​ហើយ​ដែល​ធ្លាក់​មក​លេង​នៅ Europa League។

ក្នុង​នោះ​គឺ​ចំណោម​ក្រុម​លេខ ៣ ប្រចាំ​ពូល​នីមួយៗ​ដែល​ស្ថិត​នៅ​ពូល E, F ,G និង H។ ដោយ​មាន​ដូច​ជា​ក្លឹប Krasnodar ក្លឹប Club Brugge ក្លឹប Dynamo Kyiv និង​ក្លឹប Manchester United។

ក្រុម​ទាំង ៤ ស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង ៨ នៅ UCL ដែល​ត្រូវ​ធ្លាក់​មក​លេង​នៅ UEL ហើយ​នៅ​ថ្ងៃ​ស្អែក​ក្រោយ​រក​ឃើញ ៤ ក្រុម​ទៀត គេ​នឹង​ធ្វើ​ការ​ប្រៀបធៀប​ពិន្ទុ ដើម្បី​ចែក​យក​ ៤ ក្រុម​ដែល​ស្ថិត​ក្នុង​ពូល Seeded និង ៤ ក្រុម​ទៀត​ស្ថិត​ក្នុង​ពូល Unseeded ហើយ​ក្រុម​នៅ​ពូល​ដូច​គ្នា មិន​អាច​ប៉ះ​គ្នា​នោះ​ទេ​នៅ​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ Europa League៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT