គួរសរសើរ Buffon ឬ Messi មិន​សំណាង ​យប់​មិញ​ M10 ស៊ុត​នោះ​ស៊ុត​ដល់​គាស់​កំណត់ត្រា​អាយុ​កាល ១៦ ឆ្នាំ

Barcelona មិន​អាច​យក​បាន​សូម្បី​តែ​មួយ​គ្រាប់​នៅ​ការ​ប្រកួត​ទល់ Juventus ហើយ​រង​បរាជ័យ​នៅ​លទ្ធផល ៣-០។ មាន​ការ​លើក​ឡើង​ជា​ច្រើន​អំពី​ការ​ស៊ុត​របស់ Lionel Messi និង​ការ​សង្រ្គោះ​បាល់​របស់​អ្នកចាំទី​វ័យ​ចំណាស់ Gianluigi Buffon។

តាម​ការ​បង្ហាញ​ស្ថិតិ​ពី Opta បាន​ចុះ​ផ្សាយ​ថា Messi នៅ​យប់​មិញ​ស៊ុត​ចូល​គោលដៅ ៧ លើក ក្នុង​ចំណោម​ការ​ស៊ុត​ចេញ​ពី​ជើង ១១ លើក តែ​ Buffon អាច​សង្រ្គោះ​បាន​ទាំង​អស់​មិន​ថា​បាល់​ហោះ​ទៅ​ជ្រុង​ណា​នោះ​ទេ។

ការ​ស៊ុត​ដ៏​លើសលប់​ ហើយ​មិន​អាច​រក​បាន​គ្រាប់​បាល់​នេះ បាន​រុញ​ឲ្យ​ឈ្មោះ Messi គាស់​កំណត់ត្រា​ចាស់ ដែល​ស្ថិតិ​បែប​នេះ​មិន​ទាន់​មាន​កីឡាករ​ណា​មួយ​នៅ UCL អាច​ធ្វើ​បាន​នៅ​ឡើយ ចាប់​តាំង​ពី​រដូវ​កាល ២០០៣/០៤ (ប្រភព​មិន​បាន​បញ្ជាក់​ឈ្មោះ​កីឡាករ​ពី​មុន​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ)៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT