ឈ្នះហើយ Dortmund យក​យុវជន​ជើង​ខ្ចី​ទៅ​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​ទៀត​យប់​មិញ

Borussia Dortmund បាន​បន្ត​ជ័យជម្នះ​ទៅ​លើ Zenit ហើយ​បង្កើន​ពិន្ទុ​ឈរ​កំពូល​តារាង​នៅ​ពូល F កាល​ពី​យប់​មិញ។ អ្វី​ដែល​ពិសេស​យុវជន​មួយ​រូប​របស់ Dortmund ក៏​បាន​ជាប់​កំណត់ត្រា​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ ដែល​បង្ហាញ​ខ្លួន​នៅ Champions League ទៀត​ផង។

នោះ​គឺ​កីឡាករ Youssoufa Moukoko ដែល​មាន​អាយុ ១៦ ឆ្នាំ និង ១៨ ​ថ្ងៃ​យក​ឈ្នះ​លើ​កំណត់ត្រា​អ្នក​គ្រង​ចាស់​គឺ​កីឡាករ Celestine Babayaro ដែល​មាន​អាយុ ១៦ ឆ្នាំ និង ៨៥ ថ្ងៃ។

ខណៈ​អ្នក​បន្តបន្ទាប់​ឯ​ទៀត​មាន​ដូច​ជា​កីឡាករ Rayan Cherki នៅ​អាយុ ១៦ ​ឆ្នាំ ១០០ ​ថ្ងៃ កីឡាករ Alen Halilovic នៅ​អាយុ ១៦ ឆ្នាំ ១២៦ ​ថ្ងៃ និង​កីឡាករ Youri Tielemans នៅ​អាយុ ១៦ ​ឆ្នាំ និង ១៤៥ ​ថ្ងៃ៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT