បន្ថែម​ឈ្មោះ​ ៣ ក្រុម​ទៀត​ហើយ ឡើង​ទៅ​វគ្គ​បន្ទាប់ ១៦ ក្រុម​ចុង​ក្រោយ UCL

ក្រោយ​ចប់​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ យើង​សម្រេច​រក​ឃើញ​ឈ្មោះ​ក្រុម​ថ្មី​ចំនួន ៣ ទៀត​ហើយ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ នោះ​គឺ​រួម​មាន​ដូច​ជា Lazio, Paris Saint-Germain និង RB Leipzig។

វា​ជា​រឿង​សោកស្តាយ​សម្រាប់​ក្រុម​មួយ​ចំនួន​ឯ​ទៀត​ដូច​ជា Man Utd ជា​ដើម ដែល​ខកខាន​ឱកាស​ឡើង​ទៅ​​វគ្គ​បន្ត ហើយ​ក្រុម​នៅ​លេខ ៣ ក្នុង​ពូល​នីមួយៗ​នឹង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League។

គិត​មក​ត្រឹម​ព្រឹក​នេះ យើង​មាន​ឈ្មោះ​ក្រុម​ចំនួន ១២ ហើយ ៤ ក្រុម​ផ្សេង​ទៀត​នឹង​រក​ឃើញ​ត្រឹម​ព្រឹក​ស្អែក​ថ្ងៃ​ព្រហស្បតិ៍។ ក្នុង​នោះ​មាន​ដូច​ជា៖

ពូល A: Bayern Munich
ពូល C: Man City/Porto
ពូល D: Liverpool
ពូល E: Chelsea/Sevilla
ពូល F: Dortmund/Lazio
ពូល G: Juventus/Barcelona
ពូល H:PSG/RB Leipzig​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT