លោក Thomas Tuchel គ្រូបង្វឹកក្រុម PSG សង្ឃឹមថាការប្រកួតនៅរាត្រីនេះ ក្រុមរបស់លោកនឹងប្រឹងប្រែងប្រយុទ្ធជាទីបំផុតដើម្បីស្វែងរកជ័យជម្នះឡើងទៅវគ្គបន្ដ។
ក្រុម PSG នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Istanbul Basaksehir សម្រាប់ការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទូ។ ក្នុងការប្រកួតសន្សំពិន្ទុនេះ ពូល H នេះ Man Utd , PSG និង Leipzig សុទ្ធតែមាន៩ពិន្ទុដូចគ្នា ដូច្នេះប្រកួតចុងក្រោយនេះពិតជាសំខាន់ណាស់។ ប្រសិនបើក្រុមណាទទួលបាន៣ពិន្ទុ នោះនឹងមានឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយហើយ។
មុនការប្រកួតនេះចាប់ផ្ដើម លោក Thomas Tuchel គ្រូបង្វឹកក្រុម PSG មានទំនុកចិត្តខ្ពស់ថាកូនក្រុមរបស់លោកនឹងធ្វើបានសម្រេចការប្រកួតនេះ។ លោកនឹងប្រើប្រាស់កីឡាករ១១នាក់ដំបូងល្អបំផុតសម្រាប់ការប្រកួត ដើម្បីទទួលបានជ័យជម្នះ។ ជាពិសេស លោករំពឹងថាខ្សែប្រយុទ្ធជួរមុខដូចជា Neymar , Mbappe ប្រាកដជារកគ្រាប់បាល់បានមិនខាន៕

Paris Saint-Germain’s Brazilian defender Marquinhos (L) celebrates after scoring a goal during the French L1 football match between Paris Saint-Germain (PSG) and Girondins de Bordeaux at the Parc des Princes stadium in Paris, on February 23, 2020. / AFP / Martin BUREAU
ប្រភព៖ Goal