សៀង ចន្ធា៖”ឆ្នាំដំបូងដែលចូលមកបឹងកេត និងឈ្នះពានលីគ គឺដូចអ្វីដែលបានរំពឹងទុក”

យុវជនវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត សៀង ចន្ធា ដែលទើបធ្វើការផ្លាស់ពីសាលាបាល់ទាត់ជាតិបាទី កាលពីចុងឆ្នាំ ២០១៩កន្លងទៅ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបានដើរតាមក្តីស្រមៃរបស់ខ្លួន ពោលគឺជួយក្លិបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាល ២០២០កន្លងទៅនេះ។

សៀង ចន្ធា៖ “ សម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំង ដោយមុនចូលមកក្នុងក្លិបបឹងកេត ខ្ញុំបាននិយាយថា ខ្ញុំនឹងប្តេជ្ញាចិត្តរកពានរង្វាន់ឱ្យក្លិប ហើយឥលូវខ្ញុំបានសម្រេចគោលបំណងរបស់ខ្ញុំ ឈ្នះពានដំបូងជាមួយក្លិប ខ្ញុំសប្បាយចិត្តមែនទែនហើយខ្ញុំក៏អរគុណដល់ បងស្រីម្ចាស់ក្លិប និងក្រុមការងារក្លិបបឹងកេត ព្រមទាំងការអ្នកគាំទ្របឹងកេតទាំងអស់ សម្រាប់ការស្វាគមន៍ខ្ញុំនៅឆ្នាំដំបូងរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងតែងតែជំរុញទឹកចិត្តឱ្យខ្ញុំបានមកដល់ចំណុចនេះ ” ។

 “ រយៈពេល ១ឆ្នាំដំបូងរបស់ខ្ញុំ វាល្អដូចអ្វីដែលខ្ញុំគិត ។ ទីមួយគឺការរៀបចំរបស់ក្លិប ទីពីរ កីឡាករមានគុណភាពល្អ អញ្ចឹងហើយធ្វើឱ្យបទពិសោធន៍របស់ខ្ញុំកាន់តែកើនឡើង សម្រាប់ឆ្នាំក្រោយ ២០២១នេះ យើងមានការប្រកួត AFC CUP អញ្ចឹងខ្ញុំនឹងប្តេជ្ញាចិត្តថាធ្វើឱ្យបានកាន់តែល្អ ដើម្បីជួយឱ្យក្លិបបឹងកេត ឱ្យទទួលបានលទ្ធផលល្អ និងបន្តដំណើរឆ្ពោះទៅមុខទៀត ” ។

ពេញមួយរដូវកាល ២០២០នេះ សៀង ចន្ធា បង្ហាញវត្តមានឱ្យក្លិបក្នុងលីគកំពូលកម្ពុជា គ្រប់ការប្រកួតទាំងអស់ រកគ្រាប់បាល់បានចំនួន ៩គ្រាប់ និងបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ១៦លើក ៕

 

អត្ថបទ៖បឹងកេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT