Balotelli ​រក​បាន​ក្លឹប​លេង​ហើយ ក្រោយ​បាត់​មុខ​ជា​យូរ​មក​នេះ​

​ខ្សែ​ប្រយុទ្ធ ​Balotelli ​បាន​រក​ឃើញ​ក្លឹប​ថ្មី​លេង​ហើយ គឺ​ក្រុម​ AC Monza ដែល​កំពុង​លេង​នៅ​លីគ Serie B ​ក្នុង​ប្រទេស​អ៊ីតាលី។​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​នេះ មិន​មាន​ក្លឹប​លេង​ជា​ច្រើន​ខែ​មក​ហើយ ​ក្រោយ​ពី​រូបគេ​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​ក្រុម​ Brescia ។

​ក្រោយ​ពី​ស្វះស្វែង​រក​ក្លឹប​ថ្មី​លេង​ជា​ច្រើន​មក ពេល​នេះ​អតីត​កីឡាករ​ល្បី​ឈ្មោះ​និង​ធ្លាប់​លេង​ឱ្យ​ក្រុម​ធំ​ៗ​ជា​ច្រើន​នោះ ​រក​ឃើញ​ក្លឹប​ល្អ​មួយ​សម្រាប់​ខ្លួន​ហើយ​គឺ AC Monza ដែល​កំពុង​លេង​នៅ​លីគ Serie B ​ក្នុង​ប្រទេស​អ៊ីតាលី។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ខាង​លើ​នេះ ​នឹង​មាន​កុងត្រា​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ជាមួយ​ក្រុម AC Monza ​។ ដោយ​ការ​ទៅ​លេង​នៅ​ក្រុម​លីគ​ទី​២​នេះ Balotelli នឹង​បាន​សហការ​គ្នា​ជាមួយ​ Kevin Prince-Boateng អតីត​កីឡាករ Barcelona ​ម្នាក់​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT