គ្រូ​ Leipzig ​ថា​នឹង​ប្រយុទ្ធ​ជាមួយ Man Utd ​ដល់​ទី​បញ្ចប់​នៅ​រាត្រី​នេះ​

ក្រុម RB Leipzig ​ត្រូវ​ការ​ឈ្នះ​ការ​ប្រកួត​ទល់​ក្រុម Manchester United ​ជា​ដាច់​ខាត ដើម្បី​ទទួល​បាន​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​។

​Leipzig ​មាន​៩​ពិន្ទុ​ស្មើ​ជាមួយ PSG ​និង Man Utd ​ដែរ ប៉ុន្តែ​ពួកគេ​ស្ថិត​នៅ​ក្រោម​ដោយសារ​តែ​ចាញ់ Head to Head ​នៃ​ក្រុម​ទាំង​ពីរ និង​គ្រាប់​ចំណេញ។ ​ដូច្នេះ​ហើយ​ប្រកួត​ចុង​ក្រោយ​នៅ​រាត្រី​នេះ ​ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​បាន ​នោះ​នឹង​មាន​ឱកាស​ឡើង​វគ្គ​បន្ដ​ជាក់​ជា​មិន​ខាន។

​លោក ​Julian Nagelsmann ​គ្រូ​បង្វឹក​ក្រុម Leipzig ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “Man Utd ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពេល​ប៉ះ​យើង​កាល​ពី​ប្រកួត​ទី​១។ យើង​ត្រូវ​ការ​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត​នេះ​ដើម្បី​យក​៣​ពិន្ទុ​ពី​ពួកគេ។ ខ្ញុំ​មិន​ដឹង​ទេ​ថា​ក្រុម​ណា​គឺ​ជា​ក្រុម​ងាយ​ស្រួល​ជាង ​តើ​ក្រុម​ចាញ់​៥​-០ ​ឬ​ក្រុម​ឈ្នះ ៥-០”។

​រំលឹក​ថា​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Man Utd ​នៅ​ទឹក​ដី​របស់​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ Leipzig ​ក្នុង​លទ្ធផល ​៥-០ ​រួច​ទៅ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT