ខ្សែការពារ Gerard Pique បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញហើយ ដោយបញ្ជាក់មូលហេតុថាចង់ផ្ដោតអារម្មណ៍លេងនៅក្រុម FC Barcelona ។
Pique បានប្រកាសចង់ចូលនិវត្តពីក្រុមជម្រើសជាតិអេស្ប៉ាញនេះ ជាច្រើនដងមកហើយ ដោយរូបគេបញ្ជាក់ថាមានអារម្មណ៍ធុញទ្រាន់និងអ្នកគាំទ្រដែលតែងតែស្ដីបន្ទោស។ ខណៈដែលការស្ដីបន្ទោសនេះ កើតឡើងក្រោយពីខ្សែការពាររូបនេះគាំទ្រចំពោះការផ្ដាច់ខ្លួនរបស់ប្រជាជនកាតាឡាន់ដែលទាមទារឯករាជ្យពីប្រទេសអេស្ប៉ាញ។
ស្របពេលក្រុមអេស្ប៉ាញធ្លាក់ចេញពី World Cup 2018 ផងនោះ រូបគេក៏បានប្រកាសចូលនិវត្តជាផ្លូវការតែម្ដង បើទោះជាអេស្ប៉ាញបានតែងតាំងលោក Luis Enrique ជាគ្រូបង្វឹកក៏ដោយ។ ការប្រកាសចូលនិវត្តនេះដែរ ខ្សែការពារវ័យ៣១ឆ្នាំបានបញ្ជាក់ហេតុផលថា ខ្លួនចង់មានពេលវេលាឱ្យច្រើន ដើម្បី តាំងចិត្តលេងឱ្យក្រុម FC Barcleona ៕ប្រភព៖ DailyMail