Man Utd ​នឹង​លេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​២​នាក់​នេះ ទល់ Leipzig

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​លេង​ដោយ​គ្មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Anthony Martial ​និង​ Edinson Cavani ​ទល់​ក្រុម RB Leipzig ​នៅ​រាត្រី​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។ ​

​កីឡាករ​ទាំងពីរ​នាក់​ខាង​លើ​នេះ ​បាន​រង​របួស ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​ជួយ​ក្រុម​បាន​ទេ។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​សំខាន់​ដែល​ក្រុម Man Utd ​មិន​អាច​បរាជ័យ​បាន​ឡើយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Ole ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​កូន​ក្រុម​របស់​លោក​នឹង​ធ្វើ​បាន​ល្អ សម្រាប់​ការ​ប្រកួត​នេះ​។

​លោក Ole ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​គិត​ថា​អ្នក​មិន​អាច​អង្គុយ​ចាំ​៩០​នាទី ​និង​សង្ឃឹម​លទ្ធផល​ស្មើ​នោះ​ទេ។ វា​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន។ អ្នក​ត្រូវ​តែ​ប្រកួត​ដើម្បី​ជ័យជម្នះ។ ​ទម្លាប់​របស់ Man Utd ​គឺ​ធ្វើ​ឱ្យ​វា​ពិបាក​សម្រាប់​ខ្លួន​ឯង ​តាំង​ពី​ខ្ញុំ​នៅ​លេង​ជា​កីឡាករ​ក៏​ដោយ។ នេះ​ជា​អ្វី​ដែល​ក្រុម​យើង​មាន​ជា​យូរ​មក​ហើយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT