ភ្នាក់ងារ​ថា​ Pogba ​នឹង​មិន​បន្ដ​លេង​ឱ្យ ​Man Utd ​ទៀត​ក្រោយ​អស់​កុងត្រា​

ខ្សែ​បម្រើ Pogba ​នឹង​មិន​បន្ដ​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ទៀត​នោះ​ទេ ​បើ​ទោះ​ជា​ក្លឹប​ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាង​ណា​ក៏​ដោយ។ ​នេះ​បើ​តាម​សម្ដី​របស់​ភ្នាក់ងារ​ទីផ្សារ ​Mino Raiola។

​Pogba ​ជា​កីឡាករ​ដែល​ក្រុម Manchester United ​ទិញ​មក​ថ្លៃ​មែនទែន ​រហូត​ដល់​៨៩​លាន​ផោន​ឯណោះ ​ប៉ុន្តែ​រូបគេ​ក៏​មាន​បញ្ហា​ជាមួយ​ក្លឹប​ច្រើន​ដែរ​កន្លង​មក​នេះ។ ស្រប​ពេល​រដូវ​កាល​នេះ ​ឱកាស​បាន​លេង​មិន​ទៀងទាត់​ទៀត បាន​ធ្វើ​ឱ្យ​កីឡាករ​បារាំង​សម្រេច​ចិត្ត​ថា​នឹង​ស្វែង​រក​ក្លឹប​ថ្មី​លេង​ហើយ ​ដោយ​ចង់​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។

​បើ​តាម​លោក Mino Raiola ​ភ្នាក់ងារ​ទីផ្សារ​របស់ Pogba ​បាន​និយាយ​ថា​៖ “គាត់​លេង​ចង់​លេង​ឱ្យ Man Utd ​ហើយ។ គាត់​ដល់​ពេល​ត្រូវ​ប្ដូរ​ក្លឹប​ថ្មី​លេង​ហើយ ​ប្ដូរ​បរិយាកាស​ថ្មី។ ​ខ្ញុំ​យល់​ថា​ជម្រើស​ល្អ​បំផុត​សម្រាប់​គាត់​និង Man Utd ​គឺ​ចាកចេញ​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ។ គាត់​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២២​។ Man Utd ​គួរ​លក់​គាត់​ចេញ ​មុន​ពេល​គាត់​ដើរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT