Salah ខ្លាំង​មែន រក​បាន​គ្រាប់​បាល់​ស្មើ Ronaldo ចាយ​ពេល​តិច​ជាង ៦៥ ប្រកួត

គ្រាប់​បាល់​របស់ Mohamed Salah នៅ​ក្របខ័ណ្ឌ Premier League ពេល​នេះ​បាន​ឡើង​ស្មើ​នឹង​គ្រាប់​បាល់​របស់ Cristiano Ronaldo ហើយ​កាល​ដែល​កីឡាករ​ព័រទុយហ្គាល់​ធ្លាប់​លេង​ឲ្យ Man Utd។

Salah រក​បាន​គ្រាប់​បាល់​ទី ៨៤ របស់​គេ​ឲ្យ​ Liverpool នៅ​ PL ក្នុង​ការ​ប្រកួត​ទល់​ក្លឹប Wolves កាល​ពី​ចុង​សប្តាហ៍។ សម្រាប់​តួ​លេខ​គ្រាប់​បាល់​ខាង​លើ កីឡាករ​អេហ្សីប​ប្រើ​ពេល​ប្រកួត​ត្រឹម​តែ ១៣១ ​ប្រកួត​ប៉ុណ្ណោះ។

នេះ​បើ​ធៀប​នឹង Cristiano Ronaldo ដែល​រក​បាន ៨៤ គ្រាប់​មុន​ចាកចេញ​ពី Old Trafford គឺ​ចាយ​ពេល ១៩៦ ប្រកួត​ឯ​ណោះ ជា​រួម​គឺ​យូរ​ជាង Salah ៦៥ ប្រកួត។

បញ្ជាក់​ថា ​CR7 បាន​ចាកចេញ​ពី United ​នៅ​ឆ្នាំ ២០០៩ ក្រោយ​រួមរស់​អស់​រយៈ​ពេល ៦ ឆ្នាំ ហើយ​ផ្ទេរ​ទៅ​ទឹកដី Bernabeu ជាមួយ​តម្លៃ​ខ្លួន ៩៤ លាន​អឺរ៉ូ៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT