ផ្តុំ​ឈុត ១១ រូប​ល្អ​បំផុត ​មុន​ការ​ប៉ះ​គ្នា​រវាង​ក្លឹប Barcelona និង Juventus យប់​នេះ

ការ​ប្រកួត​គូ​ពិសេស Barcelona ទល់ Juventus នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ពុធ​ស្អែក​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត ក្រុម​ទាំង​ពីរ​ក៏​បាន​ប្រកាស​នូវ​សមាសភាព​កីឡាករ​ដែល​ត្រូវ​បញ្ជូន​មក​ចូលរួម​ការ​ប្រកួត​នោះ​ហើយ ពោល​គឺ​សុទ្ធ​តែ​ពេញ​ជើង​រៀង​ខ្លួន ជា​ពិសេស​គឺ​មាន​វត្តមាន​តារា​ឆ្នើម​ទាំង​ពីរ Cristiano Ronaldo និង Lionel Messi។

យ៉ាងណាមិញ​តាម Sportskeeda បាន​ច្របាច់​ឈ្មោះ​កីឡាករ​ក្រុម​ទាំង​ពីរ​បញ្ចូល​គ្នា ហើយ​បង្កើត​ចេញ​ជា​ឈុត ១១ រូប​ល្អ​បំផុត​មួយ​ដូច​បង្ហាញ​ខាង​ក្រោម៖

  • អ្នកចាំទី: Ter Stegen (Barcelona)
  • ខ្សែ​ការពារ: Jordi Albaba (Barcelona) Leonardo Bonucci (Juventus) Matthijs de Light (Juventus) និង Juan Cuadrado (Juventus)
  • ខ្សែ​បម្រើ: Frenkie de Jong (Barcelona) និង Adrien Rabiot (Juventus)
  • ខ្សែ​បម្រើ​ប្រយុទ្ធ: Antoine Griezmann (Barcelona)
  • ខ្សែ​ប្រយុទ្ធ: Phillipe Coutinho (Barcelona), Lionel Messi (Barcelona) និង Cristiano Ronaldo (Juventus)៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT