ក្រោយសម្រាកពីបាល់​ទាត់​មួយរយៈលោក ហុក សុ​ជីវ័ន ទៅ​កាន់​ការងារ​នាយក​បច្ចេកទេស​ក្រុម​កោះកុង​អែ​ហ្វ​ស៊ី​

លោក ហុក សុ​ជីវ័ន បាន​ទៅ​កាន់​តំណែង​ជា​ប្រធានបច្ចេកទេសរបស់ក្លិប បាល់ទាត់​កោះកុង​អែ​ហ្វ​ស៊ី ដែល​កំពុង​លេង​ក្រប​ខណ្ឌ​លី​គ​ទី​២ កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ជូន​ដំណឹង​ផ្លូវការ​ លើ​បណ្ដាញ​សង្គម​របស់​ក្លិប​កោះកុង​អែ​ហ្វ​ស៊ី​ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២០។

អាច​និយាយ​បាន​ថា​ជា​លលើក​ទី២​សម្រាប់​លោក​ដែល​កាន់ការងារ​ក្នុង​ក្លិប​មួយ​លេង​នៅ​លីគ​ទី​២ ទោះ​បី​ជា​លើក​នេះ​ខាង​ក្លិប​ប្រកាស​ថា​លោក​ជា​នាយកបច្ចេកទេសក៏​ដោយ។ គ្រូ​បង្វឹក​កាន់​សញ្ញាបត្រ​គ្រូ​បង្វឹក​កម្រិត A-License រូបនេះ​ធ្លាប់​ដឹកនាំ​ក្រុម​វិសាខាឈ្នះ​ជើងឯក​លី​គ​ទី​២ កាលពី​ឆ្នាំ​២០១៧ ហើយ​នាំ​ក្រុម​សេះ​ជំទង់​នេះឡើង​មក​លេង​លី​គ​កំពូល​កម្ពុជានៅ​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០១៩។​

Image may contain: 2 people, text that says '>>> WELCOME COACH CV លោកគ្រូ ហុក សុជីវ័ន ONE TEAM ONE VISION TOGETHER FOR KOHKONG'

លោក ហុក សុ​ជីវ័ន គឺជា​គ្រូ​បង្វឹក​កម្ពុជា​ដ៏​មាន​បទពិសោធន៍​ម្នាក់ ដោយ​លោក​ធ្លាប់​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន ក៏ដូចជា​ធ្វើ​គ្រូ​ជំនួយនៅ​ក្លិប​ត្រាយ​អាស៊ី, ក្លិប Albirex Niigata PP ពិសេស​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា ចូលរួម​ការប្រកួត​ពាន​រង្វាន់ AFF U-19 Youth Championship 2015 ទៀត​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT