រូង​ភ្នែក​ទៀត​ហើយ! ចាប់​ពី​យប់​ស្អែក​ដល់​ចុង​សប្តាហ៍​នេះ​ជំនួប ១០ គូ​សុទ្ធ​តែ​ពិសេស​ខ្លាំង

ការ​ប្រកួត UEFA Champions League បាន​វិល​ត្រលប់​មក​សារ​ជា​ថ្មី ហើយ​នៅ​សប្តាហ៍​នេះ​ក៏​នឹង​លេង​បន្ត​កន្ទុយ​គ្នា ជាមួយ​ការ​ប្រកួត​សំខាន់​នៅ​លីគ​កំពូល​អឺរ៉ុប​ផង​ដែរ។ ជំនួប​ប៉ះ​គ្នា​ទាំង​អស់ នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដែល​អធិប្បាយ​ដោយ​ Admin សូរិយា, Admin ជីវ័ន្ត, Admin បូរិន និង Admin រ៉ាវុទ្ធ។

រាប់​ចាប់​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ត​ទៅ យើង​ធ្វើ​ការ​សង្ខេប ១០ គូ​ពិសេសៗ​បំផុត ដែល​ធានា​ថា​នឹង​ជក់ចិត្ត ហើយ​ជា​ពិសេស​គឺ​ជា​ជំនួប​ស៊ីសាច់ ហុត​ឈាម​នៅ​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុងក្រោយ UCL ទៀត​ផង៖

  • FC Barcelona – Juventus វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ៩ ធ្នូ
  • RB Leipzig – Man Utd វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ៩ ធ្នូ
  • Inter – Shakhtar វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១០ ធ្នូ
  • Real Madrid – B.Monchengladbach វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១០ ធ្នូ
  • Man Utd – Man City វេលា​ម៉ោង ១២:៣០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៣ ​ធ្នូ
  • Union Berlin – Bayern Munich វេលា​ម៉ោង ១២:៣០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៣ ​ធ្នូ
  • Real Madrid – Atletico Madrid វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៣ ​ធ្នូ
  • Everton – Chelsea វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៣ ​ធ្នូ
  • Genoa – Juvenuts វេលា​ម៉ោង ១២:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៤ ​ធ្នូ
  • PSG – Lyon វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ទី ១៤ ​ធ្នូ
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT