យុវជនម៉ាឡេស៊ី​២រូប​ចូល​រួមហ្វឹកហាត់ក្នុង​ឈុតថ្នាលមួយរបស់សាលាបាល់​ទាត់​អេស្ប៉ាញ

បច្ចុប្បន្ននេះកីឡាករយុវជនវ័យក្មេងរបស់ម៉ាឡេស៊ីកាន់តែច្រើនកំពុងលេងនៅអឺរ៉ុប ស្របពេលដែលកីឡាករពីររូបគឺ Amar Makruf និង Anas Nadawi បានចូលរួមជាផ្លូវការនៅក្នុងសាលាបាល់ទាត់មួយដែលមានមូលដ្ឋាននៅអេស្បាញគឺ The Next Generation Sports ។

រឿងនេះត្រូវបានប្រកាសដោយសាលាបាល់​ទាត់​ខាងលើតាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram ផ្លូវការរបស់ពួកគេ ដែល Amar Makruf និង Anas Nadawi បានចូលរួមនិង​មាន​កីឡាករយុវជនមកពីទូទាំងពិភពលោកផ្សេង​ទៀតក៏​មក​ចូលរួម​ហ្វឹកហាត់ជាមួយសាលាដែលមានមូលដ្ឋាននៅទីក្រុង Valencia មួយ​នេះ​ដែរ។

Amar Makruf មានអាយុ ១៨ ឆ្នាំរីឯ Anas Nadawi មនអាយុ ១៦ ឆ្នាំ។កាលពីមុន Anas Nadawi  បានចូលរួមក្នុងកម្មវិធី Asean Dream Project program ដែលជាកន្លែងដែលគាត់មានឱកាសហ្វឹកហាត់ជាមួយក្លឹប Cerezo Osaka ក្នុង​ក្របខ័ណ្ឌ J-League កាលពីឆ្នាំមុន។

កីឡាករទាំងពីរនាក់នេះដើរតាមគន្លងរបស់កីឡាករវ័យក្មេងជាច្រើននាក់ទៀតដែលបានលេងនៅអឺរ៉ុបផងដែរដូចជា៖Luqman Hakim (KV Kortrijk), Omar Raiyan Kama Azlan (Red Star Belgrade), Alle Putra Azril (FC Malaga City), Muhammad Diniz Irwan (Eddersheim FC), Jaami Qureshi (Brighton and Hove Albion), Nathaniel Shio Hong Wan (Wolverhampton Wanderers) និង Adam Hamid (Red Star Belgrade)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT