បើ​បាន​ទៅ​ដឹកនាំ Real លោក Pochettino នឹង​រៀប​ប្រព័ន្ធ​ថ្មី​នេះ ដោយ​យក​អ្នក​ថ្មី ៣ រូប​ចូល

ក្រោយ​ Real Madrid កំពុង​ធ្លាក់​ទម្រង់​លេង​និង​ប្រឈម​អាច​របូត​ចេញ​ពី​ការ​ប្រកួត​នៅ UEFA Champions League ក៏​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​តៗ​គ្នា​ថា ក្លឹប​អាច​នឹង​ដក​តំណែង​របស់ Zinedine Zidane ចេញ ហើយ​ជំនួស​ដោយ​ថ្មី​នោះ​គឺ​លោក Mauricio Pochettino។

មាន​ភាគរយ​ខ្ពស់​ដែល​បុរស​សញ្ជាតិ​អាហ្សង់ទីន​អាច​នឹង​ចូល​មក​កាន់​តំណែង​ជំនួស Zidane នៅ​ពេល​ខាង​មុខ ប្រសិន​ណា Real នៅ​តែ​មិន​អាច​ស្រោចស្រង់​ស្ថានការណ៍​ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​មួយ​នេះ។

បើ​តាម​របាយការណ៍​ពី TheSun បាន​ព្យាករណ៍​ទុក​ជា​មុន​ថា ប្រសិន​ណា​អតីត​គ្រូ Spurs ​បាន​មក​ដឹកនាំ​នៅ​ស្តេច​ស​ពិត​មែន នោះ​លោក​នឹង​ចរចា​ឲ្យ​ក្លឹប​យក​សិស្ស​សំណព្វ ៣ រូប​មក​ចូលរួម ដោយ​មាន​ដូច​ជា Harry Kane, Dele Alli និង Pualo Dybala។

ឈុត ១១ រូប​ល្អ​បំផុត​របស់ Pochettino សម្រាប់​ការ​ដឹកនាំ​ Real មាន​ដូច​ខាង​ក្រោម៖

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT