ចាញ់​យប់​មិញ​ទៀត Arsenal ធ្លាក់​ចូល​រណ្ដៅ​ចាស់​ខកខាន​កើត​មាន ៣៩ ឆ្នាំ

Arsenal បាន​បន្ត​រង​បរាជ័យ​សារ​ជា​ថ្មី​ក្រោម​ថ្វី​ជើង​របស់ Tottenahm សម្រាប់​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ។

ជា​លទ្ធផល​បាន​រុញ​ឲ្យ​ឈ្មោះ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta ធ្លាក់​ដល់​ចំណាត់ថ្នាក់​ទី ១៥ ដែល​មាន​ត្រឹម ១៣ ពិន្ទុ​ប៉ុណ្ណោះ នៅ​ការ​ប្រកួត​ ១១ ជុំ​ដំបូង។ វា​បាន​គាស់​កំណត់ត្រា​អាក្រក់​ដែល​ខកខាន​កើត​មាន ៣៩ ឆ្នាំ​នៅ​រដូវ​កាល ១៩៨១/៨២ ដោយ​កាល​នោះ​ពួក​គេ​បាន​ចាប់​ផ្តើម​រដូវ​កាល​រដាក់រដុប​អ៊ីចឹង​ដូច​គ្នា ហើយ​មាន​ពិន្ទុ​តិច​ជាង​បច្ចុប្បន្ន ១ ពិន្ទុ។

តាម​មើល​ជាក់ស្តែង​ទៅ​បើ​ស្ថានភាព​បែប​នេះ​នៅ​បន្ត កៅអី​របស់ Arteta អាច​នឹង​ត្រូវ​រុះរើ​ទៀត​ហើយ ពោល​គឺ​នៅ Premier League ​រដូវ​កាល​នេះ​បែប​គ្មាន​សង្ឃឹម​ទេ នៅ​ឡើយ​តែ​នៅ Europa League ដែល​ក្រុម​បាន​កៅអី​ទៅ​លេង​នៅ​វគ្គ ៣២ ក្រុម​ហើយ​នោះ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT