ក្លឹប PSG បានសម្រេចផ្ដាច់កុងត្រាជាមួយខ្សែប្រយុទ្ធ Jese Rodriguez មុនកំណត់៦ខែ ក្រោយពីកីឡាកររូបនេះល្មើសច្បាប់បម្រាមកូវីដ១៩ និងមានរឿងអាស្រូវផ្លូវភេទ។
កីឡាករវ័យ២៧ឆ្នាំនេះ ត្រូវបានគេដឹងថាលួចលាក់ទាក់ទងគ្នាជាមួយមិត្តជាតារាម៉ូដែលម្នាក់ ខណៈដែលខ្លួននៅទាក់ទងជាមួយមិត្តស្រីនៅឡើយ។ ដោយឡែកកាលពីពេលកន្លងទៅ រូបគេក៏បានល្មើសបម្រាមកូវីដ១៩ ទៅចូលរួមពិធីជប់លៀងមួយផងដែរនៅ Gran Canaria កាលពីខែមុន។ ដោយសារតែមានរឿងផ្ទួនៗគ្នានេះហើយ ទើបបានជាក្រុម PSG សម្រេចផ្ដាច់កុងត្រាអតីតកីឡាករ Real Madrid រូបនេះតែម្ដង។

ការសម្រេចចិត្តនេះកើតឡើង ក្រោយពីប្រធានក្លឹបលោក Nasser Al-Khelaifi នឿយហត់ជាមួយការដោះស្រាយបញ្ហាជាមួយកីឡាករ Jese ដែលបានធ្វើឱ្យខូចឈ្មោះក្លឹបជាញឹកញាប់ៗមកនេះ។ ស្របពេលសាមីខ្លួនក៏បានយល់ព្រមជាមួយការផ្ដាច់កុងត្រាមុនកំណត់៦ខែនេះដែរ៕ប្រភព Dailymail