Jose ​អបអរ​ Arteta ​ដឹក​នាំ​ក្រុម​បាន​ល្អ ​ពេល​ប៉ះ Spurs ​យប់មិញ​

​លោក Jose Mourinho ​បាន​និយាយ​អបអរ​ទៅ​លោក Arteta ​ដែល​បាន​ដឹក​នាំ​ក្រុម Arsenal ​លេង​បាន​ល្អ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Spurs ​នៅ​យប់មិញ​នេះ​។

ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។ ​ក្រុម​មាន់​ខ្នាយ​មាស​នៅ​តែ​បន្ដ​ទម្រង់​លេង​ការពារ​វាយ​បក​ដដែល ​ហើយ​ក៏​ទទួល​បាន​ផល​ដូច​ប្រកួត​មុន​ៗ​ដែរ។ ​ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ​ព្យាយាម​សម្រុក ​តែ​មិន​អាច​ទម្លាយ​ប្រព័ន្ធ​ការពារ​យ៉ាង​ល្អ​របស់​លោក Jose ​បាន​ឡើយ។

ក្រោយ​ចប់​ការ​ប្រកួត​អ្នក​ចាត់ការ Jose ​បាន​និយាយ​ថា​៖ “ខ្ញុំ​អបអរ​ដល់ Arteta ​ដែល​ដឹក​នាំ​ក្រុម Arsenal ​បាន​ល្អ។ ​នេះ​ជា​ការ​ប្រកួត​មួយ ដែល Arsenal ​ធ្វើ​ឱ្យ​ក្រុម Spurs ​ជួប​ការ​លំបាក​ច្រើន។ តាក់តិច​របស់​ពួកគេ​ល្អ ​និង​រៀប​ចំ​ក្រុម​បាន​ល្អ​ថែម​ទៀត។ ពួកគេ​បាន​ផ្ដល់​ផល​លំបាក​ឱ្យ​យើង តែ​យើង​អាច​ដោះស្រាយ​វា​បាន”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT