Liverpool ​លេង​មុខ​អ្នក​គាំទ្រ ​លត់​ក្រុម Wolves ​៤-០​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ​៤-០ ​ឯ​ណោះ​នា​ការ​ប្រកួត​នៅ​យប់មិញ​នេះ ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ជា​លើក​ដំបូង​ឡើង​វិញ​ក្នុង​រយៈ​ពេល​៩​ខែ​មក​នេះ។

លេង​នៅ​ទឹក​ដី​ខ្លួន​ឯង​ជាមួយ​អ្នក​គាំទ្រ​ចូល​ទស្សនា​ផង​នោះ ​ក្រុម Liverpool ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ​ពួកគេ​រក​បាន​៤​គ្រាប់​ឯ​ណោះ​ដោយ Salah ​១​គ្រាប់ Wijnaldum ​១​គ្រាប់ Matip ​១​គ្រាប់​និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Semedo ​១​គ្រាប់។ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ឡើង​ទៅ​លេខ​២​ក្នុង​តារាង ​ដោយ​មាន​ពិន្ទុ​ស្មើ​ជាមួយ Spurs ​ដែរ តែ​ចាញ់​គ្រាប់​បាល់​ចំណេញ។

លោក Klopp ​បាន​អះអាង​ថា​វត្តមាន​របស់​អ្នក​គាំទ្រ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​លេង​ដោយ​ទំនុក​ចិត្ត និង​នេះ​ជា​បរិយាកាស​ល្អ​មួយ​សម្រាប់​វិស័យ​បាល់ទាត់។ ​លោក​រំពឹង​ថា​ទៅ​ថ្ងៃ​មុខ ​នឹង​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​អាច​ចូល​ទស្សនា​ការ​ប្រកួត​ក្នុង​ទីលាន​បាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT