Koeman ​​៖ Barca ​របូត​គ្រាប់​ទី​២ ​ពិត​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ​

​ក្រុម FC Barcelona ​លេង​ចាញ់​ក្រុម Cadiz ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​នេះ​។បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​ដូចជា​យ៉ាប់​បន្តិច​ហើយ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​នា​រដូវ​កាល​នេះ ​ក្រោយ​ក្រុម​បរាជ័យ​ច្រើន​ប្រកួត​នៅ​ដើម​រដូវ​កាល​។

​យ៉ាងណាមិញ ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​អះអាង​ដែរ​ថា​ក្រុម​របស់​លោក​តែង​របូត​គ្រាប់​បាល់​មិន​គួរ​ឱ្យ​កើត​មាន​ឡើង​ទាល់​តែ​សោះ។

​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​និយាយ​ថា​៖ “បរាជ័យ​នេះ​វា​ពិបាក​ក្នុង​ការ​និយាយ។ យើង​មក​ប្រកួត​នេះ​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ប្រកួត​មុន។ ​ប៉ុន្តែ​ចុង​ក្រោយ​ប្រកួត​នេះ​យើង​ធ្វើ​មិន​បាន​ល្អ​ទៅ​វិញ។ គ្រាប់​ទី​២​ដែល Cadiz ​រក​បាន ​គឺ​ពិត​ជា​មិន​គួរ​ឱ្យ​ជោះ​នោះ​ទេ។ យើង​បាន​បង្កើត​កំហុស​ដែល​មិន​គួរ​ឱ្យ​កើត​មាន​ឡើង​នោះ​ទេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT