Zidane ​៖ Real Madrid ជា​ក្រុម​សម​ទទួល​បាន​៣​ពិន្ទុ​ពី Sevilla ​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។​ការ​ទទួល​បាន​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​បន្ថយ​កម្ដៅ​បន្តិច​ហើយ​ក្នុង​តំណែង​របស់​លោក។

យ៉ាងណាមិញ​អ្នក​ចាត់ការ​បារាំង​រូប​នេះ​នៅ​មាន​ការងារ​ធំ​មួយ​ទៀត​នៅ UEFA Champions League ​ដែល​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​តែ​ម្ដង។ ​និយាយ​ពី​ពាន​រង្វាន់ La Liga ​វិញ ​ក្រុម​អធិរាជ​ស ​ក៏​បាន​ហក់​ឡើង​ទៅ​លេខ​៣​ក្នុង​តារាង​ផង​ដែរ។

​លោក Zidane ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ថា​៖ “នេះ​ជា​៣​ពិន្ទុ​យ៉ាង​សំខាន់។ យើង​សក្ដិសម​សម្រាប់​ទទួល​បាន​ជ័យជម្នះ​នេះ​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ។ យើង​នឹង​មិន​បញ្ឈប់​ក្ដី​សង្ឃឹម​យើង​ឡើង ​យើង​នឹង​ដោះស្រាយ​គ្រប់​បញ្ហា ​និង​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត”៕

ប្រភព៖ DailyMaily

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT