Lampard ​ជឿ​ថា​ក្រុម Chelsea ​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​រដូវ​កាល​នេះ​

​ក្រុម​តោ​ខៀវ​ Chelsea ​បាន​ហក់​ឡើង​ទៅ​កំពូល​តារាង​បណ្ដោះអាសន្ន​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៣-១។

​ក្រុម​ភ្ញៀវ Leeds United ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន ​នៅ​នាទី​ទី ៤ ដោយ Bamford ​តែ​នៅ​នាទី​២៧ ​ក៏​ស្រាប់​តែ Giroud ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ​ការ​ប្រកួត​បញ្ចប់​ទៅ​ស្មើ​គ្នា ១-១ ​នៅ​តង់​ទី​១ ​ហើយ​ឈាន​ដល់​តង់​ទី​២ Zouma ​ក៏​ថែម​បាន​គ្រាប់​បាល់​នាំមុខ​ឱ្យ​ក្រុម​តោ​ខៀវ​វិញ ​មុន​ពេល Pulisic ​ថែម​បាន​គ្រាប់​ទី​៣ ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-១។

​លោក Lampard ​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​បាន​អះអាង​ថា​នៅ​ពេល​នេះ​បើ​សិន​ជា​ក្រុម​អ្នក​គាំទ្រ​គិត​ថា Chelsea ​ជា​ក្រុម​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ ​គឺ​មិន​មាន​អ្វី​ខុស​នោះ​ទេ។ ​Chelsea ​កំពុង​ឈរ​នៅ​កំពូល​តារាង ​និង​មាន​ទម្រង់​លេង​ល្អ​មួយ ដូច្នេះ​ពិត​ណាស់​ពួកគេ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​មួយ​យ៉ាង​ពិត​ប្រាកដ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT