(វីដេអូ) ត្រកូល Madrid ទាំង​ពីរ​យក​បាន ៣ ពិន្ទុ បន្ថែម​គម្លាត​នាំ​មុខ Barcelona កាន់​តែ​ឆ្ងាយ

ទាំង Atletico Madrid និង Real Madrid សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​នៅ​ការ​ប្រកួត​កាល​ពី​យប់​មិញ ​ប៉ុន្តែ​សោកស្តាយ​សម្រាប់​ក្រុម​ខ្លាំង​ Barcelona បែរ​ជា​រង​បរាជ័យ។

បច្ចុប្បន្ន​នៅ​តារាង La Liga ក្រុម​ដឹកនាំ​ដោយ​លោក Simeone បាន​រំកិល​ដល់ ២៦ ពិន្ទុ​បន្ត​ឈរ​កំពូល​តារាង (គិត​ត្រឹម​ជុំ​ទី ១០) ខណៈ Real Madrid មាន ២០ ពិន្ទុ​ឈរ​លេខ ៣ (គិត​ត្រឹម​ជុំ​ទី ១១) និង Barcelona ឈរ​លេខ ៧ មាន ១៤ ពិន្ទុ (គិត​ត្រឹម​ជុំ​ទី ១០)។

ក្រឡេក​ទៅ Atletico Madrid បាន​យក​ឈ្នះ​ទៅ​លើ Real Valladoild ២-០ តាម​រយៈ​ការ​សម្រេច​ទី​ដោយ​កីឡាករ Thomas Lemar និង Marcos Llorente។ ដោយឡែក​សម្រាប់​ប្រកួត​យប់​មិញ Luis Suarez ក៏​បាន​ត្រលប់​មក​ចូលរួម​វិញ​ហើយ​ដែរ ​ក្រោយ​ពី​ព្យាបាល​ជំងឺ COVID-19 ជា​សះស្បើយ។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

​ចំណែក Real Madrid បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Sevilla នៅ​លទ្ធផល ០-១ ប៉ុន្តែ​នោះ​ជា​បាល់​សំណាង ដែល​ជា​កំហុស​របស់​អ្នកចាំទី Bono ធ្វើ​ឲ្យ​បាល់​ឡង​ដៃ​របស់​ខ្លួន​បញ្ចូល​ទី នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Vinicius Junior ព្យាយាម​រត់​មក​បញ្ចប់​ទី​ក្នុង​ប្រអប់​គ្រោះថ្នាក់៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT