(វីដេអូ) ទាំង Man Utd និង Chelsea ស៊ី​គូ​ប្រជែង ៣-១ ដូច​គ្នា​យប់​មិញ

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League នៅ​ជុំ​ទី ១១ ចុង​សប្តាហ៍​នេះ បាន​រុញ​ឲ្យ​ឈ្មោះ​របស់​ក្លឹប​តោខៀវ Chelsea រំកិល​មក​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន ក្រោយ​មាន ២២ ពិន្ទុ​ក្នុង​ដៃ (លឿន​ជាង​គេ​ ១ ជុំ)។

នោះ​ក៏​ដោយ​សារ​តែ​លទ្ធផល​ប្រកួត​កាល​ពី​យប់​មិញ ដែល​យក​ឈ្នះ​ទៅ​លើ Leeds United ក្នុង​លទ្ធផល ៣-១។ ជា​ការ​សម្រេច​ទី​របស់​កីឡាករ Olivier Giroud, Kurt Zouma និង Christian Pulisic ហើយ​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ Patrick Bamford។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

ក្រឡេក​ទៅ Man Utd ឯ​ណេះ​វិញ ដែល​យក​ឈ្នះ West Ham United ៣-១ ដូច​គ្នា​នោះ គឺ​សម្រេច​ទី​បាន​ដោយ​កីឡាករ Paul Pogba, Mason Greenwood និង Marcus Rashford ខណៈ​ម្ចាស់ផ្ទះ​ញញួរ West Ham ធ្វើ​បាន​ដោយ Tomas Soucek។

៣ ពិន្ទុ​ដែល​ទទួល​បាន ក៏​រុញ​ឲ្យ​ឈ្មោះ​ក្រុម​របស់​លោក Ole Gunnar Solskjaer រំកិល​មក​ចំណាត់ថ្នាក់​ទី ៤ មាន ១៩ ពិន្ទុ​សរុប (នៅ​ក្រោយ Chelsea ១ ជុំ)៕

ទស្សនា​វីដេអូ​ Highlight ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT