គ្រូ Spurs ៖ Kane ​មិន​អាច​រក​គ្រាប់​បាល់​៣​គ្រាប់​គ្រប់​ប្រកួត​ទេ

ក្រុម Spurs ​រក​បាន​៣​ពិន្ទុ​កាល​ពី​យប់មិញ​នេះ​ពី​ក្រុម Newcastle United ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​នៃ​ការប្រកួត​បើក​រដូវកាល Premier League ។

យ៉ាងណាមិញ  ការ​យក​ឈ្នះ​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​កំពូល Harry Kane ​មិន​ទាន់​រក​ឃើញ​គ្រាប់​បាល់​នៅ​ឡើយ​ទេ ត្បិត​អី​រូបគេ​ខកខាន​ឱកាស​នេះ​អស់​១៤​ប្រកួត​មក​ហើយ។ ត្បិត​តែ​រក​គ្រាប់​បាល់​មិន​បាន​នេះ​មែន ប៉ុន្តែ​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​នេះ​មិន​មែន​ជា​កំហុស​របស់ Kane ​ព្រោះ​ថា​ខ្សែ​ប្រយុទ្ធ​មិន​មែន​សម្រាប់​តែ​រក​គ្រាប់​បាល់​បាន​រហូត​ឡើយ។

អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖ “សម្រាប់​ខ្ញុំ ​គាត់​កំពុង​តែ​លេង​បាន​ល្អ​បំផុត​ហើយ​ទោះ​រក​គ្រាប់​បាល់​បាន​ឬ​អត់​ក៏​ដោយ។ គាត់​បាន​ជួយ​ក្រុម​ខ្លាំង​ណាស់ ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ទៅ​ថ្ងៃ​មុខ​គាត់​នឹង​រក​គ្រាប់​បាល់​បាន​មិន​ខាន។ ប៉ុន្តែ​គាត់​មិន​អាច​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​គ្រប់​ប្រកួត​នោះ​ទេ”៕ប្រភព៖ DailyMail

  • គ្រូ Spurs ៖ Kane ​មិន​អាច​រក​គ្រាប់​បាល់​៣​គ្រាប់​គ្រប់​ប្រកួត​ទេ