Tampines Rovers ទទួល​បានកៅអីលេង AFC Champions League 2021 តំណាង​ប្រទេស​សិង្ហបុរី

ក្រុមយក្សរបស់សិង្ហបុរី Tampines Rovers បានទទួល​កៅអីមួយនៅក្នុងព្រឹត្តិការណ៍ AFC Champions League (ACL) នៅឆ្នាំក្រោយ(២០២១) ក្រោយទទួលបានលទ្ធផលស្មើ ១-១ លើគូប្រជែង Lion City Sailors នៅក្នុងលីគកំពូលសិង្ហបុរី (SPL) កាលពីម្សិលមិញ។

tr

Tampines គឺជាក្លឹបអាស៊ីអាគ្នេយ៍ទី ៥ ដែលមានសិទ្ធិចូលរួមប្រកួតនៅ ACL បន្ទាប់ពី Johor Darul Ta’zim (JDT) មកពីប្រទេសម៉ាឡេស៊ី, BG Pathum United មកពីប្រទេសថៃ, United City មកពីប្រទេសហ្វីលីពីននិង Viettel FC មកពីប្រទេសវៀតណាម។

លទ្ធផលនេះធ្វើឱ្យ Lion City Sailors ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងលីគហើយដណ្តើមបានកៅអីមួយទៅក្នុងពានរង្វាន់ AFC Cup រដូវកាលក្រោយ។ កៅអីពានរង្វាន់ AFC Cup ទី ២ នៅតែជាសមរភូមិរវាង Balestier Khalsa និង Geylang International ។

ផ្អែកលើទីតាំងបច្ចុប្បន្ន Albirex Niigata បច្ចុប្បន្នឈរកំពូលតារាងលីគ ប៉ុន្តែពួកគេមិនមានសិទ្ធិលេងនៅ AFC ដោយសារតែពួក​គេ​ជាក្រុមភ្ញៀវមកពីប្រទេសជប៉ុន។ ដូច្នេះកៅអីAFC ត្រូវបានផ្តល់ទៅឱ្យក្រុមក្នុងស្រុកដែលស្ថិតនៅលំដាប់ទី 2 ។

Image

ថ្វីត្បិតតែបានបង្កើតប្រវត្តិសាស្រ្តសម្រាប់ការប្រកួតក្លឹបលំដាប់កំពូលនៅអាស៊ីក៏ដោយក៏លទ្ធផលស្មើនេះបានជះឥទ្ធិពលដល់ឱកាសរបស់ Tampines Rovers ក្នុងការក្លាយជាម្ចាស់ជើងឯកលីក បន្ទាប់ពី Albirex Niigata បានកត់ត្រាជ័យជម្នះ ៣-០ លើ Hougang United ។

Albirex មានឱកាសក្លាយជាម្ចាស់ជើងឯក SPL ជាលើកទីបួន ប្រសិនបើពួកគេផ្តួល Hougang United នៅក្នុងការប្រកួតចុងក្រោយនៅថ្ងៃស្អែក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT