ខ្សែ​ប្រយុទ្ធ Jimenez ​ដែល​ប្រេះ​រលា​ក្បាល​ បាន​ធូរស្បើយ​ច្រើន​ហើយ​

ខ្សែ​ប្រយុទ្ធ Raul Jimenez ​របស់​ក្រុម Wolves ​ដែល​បាន​ប្រេះ​រលា​ក្បាល​ពេល​ប្រកួត​ទល់​ក្រុម Arsenal ​នោះ ​ពេល​នេះ​បាន​ធូរ​ស្បើយ​ច្រើន​ហើយ។

​Jimenez ​បាន​ហក់​លោត​តែត​បាល់ជាមួយ​ខ្សែ​ការពារ David Luiz ​។ ​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​នេះ ធ្វើ​ឱ្យ​រូបគេ​សន្លប់​ភ្លាម​ៗ​នៅ​កន្លែង​តែ​ម្ដង ​មុន​ពេល​ត្រូវ​បាន​មិត្ត​រួម​ក្រុម​ហៅ​និង​ក្រុម​គ្រូពេទ្យ​ទៅ​ដល់។ ​ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក៏​រក​ឃើញ​ថា​រូបគេ​ប្រេះ​រលា​ក្បាល ​និង​ត្រូវ​ធ្វើ​ការ​វាត់​កាត់​ផង​ដែរ។

​អ្នក​ចាត់ការ Nuno ​របស់​ក្រុម Wolves ​បាន​បង្ហើប​ថា​ខ្សែ​ប្រយុទ្ធ​មិចសិកូ​ខាង​លើ​បាន​វះកាត់​ជោគជ័យ​ហើយ​និង​កំពុង​សម្រាក​ព្យាបាល​ឡើង​វិញ​។ នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត ​រូបគេ​នឹង​អាច​ចូល​ហាត់​វិញ​បាន​ហើយ ​ដោយ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​ទេ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT