ផ្លូវការ​ហើយ Napoli ​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ខ្លួន​ដោយ​បន្ថែម​ឈ្មោះ​ Maradona ​

​កីឡដ្ឋាន San Paolo ​របស់​ក្រុម Napoli ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ទៅ​ជា Stadio Diego Armando Maradona ​ហើយ ដើម្បី​ជា​ការ​រំលឹក​ដល់​អតីត​កីឡាករ Maradona ​។

​ក្លឹប Napoli ​បាន​ប្រកាស​ពី​ការ​យល់​ព្រម​របស់​ថ្នាក់​លើ​ដើម្បី​ប្ដូរ​ឈ្មោះ​នេះ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​បន្ទាប់​ពី​លោក Maradona ​វីរបុរស​របស់​ក្លឹប​បាន​ស្លាប់​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​វ័យ​៦០​ឆ្នាំ​។ ​អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​លេង​ឱ្យ​ក្រុម​នៅ​អ៊ីតាលី​នេះ​រយៈ​ពេល​៧​ឆ្នាំ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ។ ​លោក​ត្រូវ​បាន​អ្នក​គាំទ្រ Napoli ​គ្រប់​គ្នា​ចាត់​ទុក​ជា​វីរបុរស​របស់​ក្លឹប​នេះ​ទៅ​ហើយ។

 

រំលឹក​ថា​លោក Maradona ​បាន​ស្លាប់​ដោយសារ​តែ​រោគ​គាំង​បេះដូង​នៅ​ផ្ទះ​របស់​ខ្លួន​ឯង ស្រប​ពេល​លោក​ទើប​តែ​វះ​កាត់​ខួរ​ក្បាល​រួច​ប៉ុណ្ណោះ។ មរណភាព​របស់​វីរបុរស​បាល់ទាត់​ម្នាក់​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ទូទាំង​ប្រទេស​សោកស្ដាយ​ជា​ខ្លាំង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT