Jose ​ថា​ជំនួប​ London Derby ​ទល់ Arsenal ​លែង​ល្អ​មើល​ដូច​មុន​ហើយ​

ក្រុម Spurs ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ​នៅ​ថ្ងៃ​ស្អែក​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​៖“​ការ​ប៉ះ Arsenal ​ក្នុង​ជំនួប​ប្រចាំ​ទី​ក្រុង​នេះ ​វា​លែង​ជា​ការ​ប្រកួត​ធំ​និង​ល្អ​មើល​ខ្លាំង​ទៀត​ហើយ ដោយសារ​តែ​គំលាត​ក្រុម​ទាំង​ពីរ​ឆ្ងាយ​គ្នា​ពេក។ ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​ខ្លួន​នៅ​កំពូល​តារាង​សម្រាប់​សប្ដាហ៍​នេះ​”។

​រំលឹក​ថា​ក្រុម Spurs ​កំពុង​ធ្វើ​បាន​ល្អ ​និង​ឈរ​នៅ​កំពូល​តារាង​តែ​ម្ដង​នៅ​ដើម​រដូវ​កាល​នេះ ស្រប​ពេល​ក្រុម Arsenal ​វិញ ​ហាក់​ដូចជា​យ៉ាប់យ៉ឺន​បន្តិច​ហើយ។ ​ក្រុម​របស់​លោក Arteta ​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT