Zidane ​យល់​ច្បាស់ បើ​ដឹក​នាំ​ក្រុម​មិន​ល្អ ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ជា​រឿង​ធម្មតា​

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Sevilla ​នៅ​ម៉ោង​១០:១៥​នាទី​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ។

​លោក Zidane ​ត្រូវ​ការ​ជ័យជម្នះ​នេះ​ជា​ដាច់​ខាត ​ដោយសារ​តែ​ក្រុម​របស់​លោក​ទើប​បរាជ័យ​នៅ​ពាន​រង្វាន់ UEFA Champions League ហើយ។ ​មាន​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ប្រសិន​បើ​ក្រុម Real Madrid ​នៅ​តែ​បន្ដ​ធ្វើ​មិន​បាន​ល្អ​ទៀត ​នោះ​តំណែង​របស់​លោក Zidane ​​ទំនង​ជា​ត្រូវ​ដក​ចេញ​ហើយ។

​ចំពោះ​រឿង​នេះ​ដែរ សាមី​ខ្លួន​អ្នក​ចាត់ការ​បារាំង​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​មែន​ជា​មនុស្ស​ប៉ះ​មិន​បាន​ទេ ​តាំង​ពី​នៅ​ជា​កីឡាករ​រហូត​ដល់​គ្រូ​បង្វឹក​នេះ។ ខ្ញុំ​យល់​ច្បាស់​ពី​ការងារ​នេះ ​តំណែង​គ្រូ​បង្វឹក​គឺ​បែប​នេះ​ហើយ។ ​ខ្ញុំ​នឹង​នៅ​ទី​នេះ ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT