Diogo Jota៖ “Cristiano Ronaldo គឺ​ជា​វីរបុរស​របស់​ខ្ញុំ”

បើ​ទោះ​បី​ជា​ Liverpool និង Man Utd ជា​ក្រុម​គូ​ប្រជែង​នឹង​គ្នា​ក៏​ដោយ ​ប៉ុន្តែ Diogo Jota មិន​រអា​នោះ​ទេ​នឹង​និយាយ​ថា Cristiano Ronaldo គឺ​ជា​វីរបុរស​របស់​ខ្លួន។ នោះ​ក៏​ដោយសារ​អ្នក​ទាំង​ពីរ​ជា​មិត្ត​រួម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នឹង​គ្នា​រាប់​ឆ្នាំ​មក​ហើយ។

ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ The Athletic ខ្សែ​ប្រយុទ្ធ Jota និយាយ​ថា៖ “Cristiano Ronaldo គឺ​ជា​វីរបុរស​របស់​ខ្ញុំ ដោយ​កាល​នៅ [Euro 2004] កាល​នោះ​គាត់​ទើប​មាន​អាយុ ១៩ ឆ្នាំ​ទេ តែ​គាត់​ចាប់ផ្តើម​លេង​នៅ Euro បណ្តើរៗ​ហើយ ​និង​ពោរពេញ​ទៅ​ដោយ​គុណភាព”។

គេ​បន្ត​ថា៖ “កំឡុង​ពេល​ខ្ញុំ​នៅ​ក្មេង គាត់​នៅ​លេង​ឲ្យ​ក្លឹប Man Utd និង Real Madrid ហើយ​នាម​ជា​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់ យើង​តែងតែ​យក​គាត់​ជា​គំរូ​ម្នាក់​របស់​ពួក​យើង”។

បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ Liverpool កីឡាករ​វ័យ ២៤ ឆ្នាំ រក​បាន ៩ គ្រាប់​ហើយ​ឲ្យ​ហង្ស ដោយ​មាន ៤ គ្រាប់​នៅ​ព្រឹត្តិការណ៍​ធំ UEFA Champions League៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT