ប្រធាន​គ្រប់គ្រង Barca ​ថា Neymar ​អាច​មក​បាន ​បើ​សិន​តម្លៃ​ខ្លួន Free ​

​លោក​ Carles Tusquets ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ក្លឹប Barcelona ​បាន​អះអាង​ថា​ក្លឹប​នឹង​យក Neymar ​ត្រលប់​មក​វិញ ​ប្រសិន​បើ​តម្លៃ​ខ្លួន​របស់​គេ Free ​។

លោក Tusquets ​បាន​បញ្ជាក់​ច្បាស់​ថា​បញ្ហា​កូវីដ​១៩ ​បាន​ធ្វើ​ឱ្យ​ក្លឹប​មាន​បញ្ហា​លុយ​កាក​ខ្លាំង​មែនទែន ដែល​ពិបាក​ក្នុង​ការ​ចំណាយ​ដើម្បី​ទិញ​កីឡាករ​ថ្មី។ បើ​ទោះ​ជា​ប្រធាន​ក្លឹប​ថ្មី​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​ក្រោយ​ក៏​ដោយ ក៏​ក្លឹប​នេះ​ពិបាក​ក្នុង​ការ​ចំណាយ​ប្រាក់​រាប់​លាន​ដើម្បី​ទៅ​ទិញ​កីឡាករ​ម្នាក់​ដូចជា Neymar ​ផង​ដែរ។

​លោក​បាន​និយាយ​បែប​នេះ​ថា​ក្លឹប​នឹង​យក​កីឡាករ​ប្រេស៊ីល​រូប​នេះ​ភ្លាម ​ប្រសិន​បើ​រូបគេ​មក​ដោយ​មិន​មាន​តម្លៃ​ខ្លួន​។ តែ​រឿង​នេះ​ពិត​ជា​ពិបាក​ខ្លាំង​មែនទែន ព្រោះ​រូបគេ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្រុម PSG ​។ ​ខណៈ​ដែល​ក្លឹប​នៅ​បារាំង​នេះ ​មិន​ដែល​ឱ្យ​កីឡាករ​សំខាន់​ខ្លួន​ចាកចេញ​ដោយ​ទទេ​ៗ​នោះ​ទេ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT