Paredes ​ថា​គ្រប់​គ្នា​នៅ PSG ​ស្វាគមន៍ Messi ​ដៃ​១០​តែ​ម្ដង​

​Paredes ​ខ្សែ​បម្រើ​របស់​ក្រុម PSG ​និង​មិត្ត​រួម​សញ្ជាតិ​អាហ្សង់ទីន ​បាន​អះអាង​ថា​គ្រប់​គ្នា​នៅ​ក្នុង​ក្លឹប​បារាំង​មួយ​នេះ សុទ្ធ​តែ​ចង់​ឃើញ​វត្តមាន​របស់ Lionel Messi ​មក​រួម​ក្រុម។

​កាល​ពី​ម្សិលមិញ​នេះ Neymar ​បាន​បញ្ជាក់​ថា​នៅ​រដូវ​កាល​ក្រោយ​នេះ រូបគេ​ចង់​លេង​ជាមួយ Messi ​វិញ ​ហើយ​វា​នឹង​កើត​មាន​ឡើង។ ​ស្រប​ពេល​ជាមួយ​សម្ដី​នេះ ​ក៏​ស្រាប់​តែ​មិត្ត​រួម​ក្រុម​របស់​គេ​ Paredes ​ដែល​លេង​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន ជាមួយ Messi ​ក៏​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ​អាវ​លេខ​១០​របស់​ក្រុម Barcelona ​មក​រួម​ក្រុម​នៅ​បារាំង​ផង​ដែរ។

​Paredes ​វ័យ​២៦​ឆ្នាំ​បាន​និយាយ​ថា​៖ “Messi ​មក PSG? ​ខ្ញុំ​ក៏​សង្ឃឹម​បែប​នេះ​ដែរ។ យើង​គ្រប់​គ្នា សុទ្ធ​តែ​ស្វាគមន៍​គាត់​មក​ទី​នេះ​ទាំង​អស់ ប៉ុន្តែ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់។ ខ្ញុំ​តែងតែ​និយាយ​ជា​និច្ច ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មក​ជួយ​យើង ​ហើយ​យើង​នឹង​ស្វាគមន៍​គាត់​ដៃ​១០​តែ​ម្ដង”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT