ក្រុម Spurs បានឡើងទៅវគ្គ៣២ក្រុមចុងក្រោយហើយ បន្ទាប់ពីលេងស្មើជាមួយក្រុម LASK ក្នុងលទ្ធផល ៣-៣ នៅយប់មិញនេះ ពានរង្វាន់ Europa League ។
ការមានគ្រាប់បាល់កើតឡើងដល់ទៅ៦គ្រាប់ក្នុងប្រកួតនេះ បានធ្វើឱ្យលោក Jose Mourinho អ្នកចាត់ការក្រុម Spurs អះអាងថាសមាជិកក្រុមរបស់លោកលេងធម្មតាៗ មិនបានខិតខំនោះទេ។ កត្តានេះហើយ ទើបបានជាមានការរបូតគ្រាប់បាល់ច្រើន និងមិនទទួលបានជ័យជម្នះនេះ។
អ្នកចាត់ការកំពូលបច្ចេកទេសខាងលើនេះបានបន្ដទៀតថានៅតង់ទី២ក្រុមរបស់លោកលេងបានល្អជាងតង់ទី១។ តែបើនិយាយជារួមវិញមានកីឡាករក្រុម Spurs មួយចំនួនចង់លេង និងខ្លះទៀតមិនមានចិត្តចង់លេងក្នុងការប្រកួតពានរង្វាន់មួយនេះទេនៅក្នុងវគ្គចែកពូលនេះ។ ដូច្នេះទើបបានជាលទ្ធផលមានការប្រែប្រួលជានិច្ច។ តែទោះជាយ៉ាងនេះក្ដី លោក Jose ជឿថាវាជារឿងធម្មតាទៅហើយសម្រាប់កីឡាករក្នុងលេងក្នុងលីគកម្រិតទី២នោះ៕ប្រភព Dailymail