Arsenal ​លេង​ល្អ​ណាស់ ​នៅ​មុខ​អ្នក​គាំទ្រ​២​ពាន់​នាក់​នៅ​យប់មិញ​នេះ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម ​Rapid Vienn ​ក្នុង​លទ្ធផល ​៤-១ ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​២​ពាន់​នាក់ ដែល​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ។

ដោយសារ​តែ​មេរោគ​កូវីដ​១៩ ​បាន​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​ត្រូវ​លេង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ជា​ច្រើន​ខែ​មក​ហើយ។ ​ទើប​តែ​ពេល​នេះ​រដ្ឋាភិបាល​អង់គ្លេស ​បាន​យល់​ព្រម​ឱ្យ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​អាច​ចូល​ទស្សនា​ការ​ប្រកួត​វិញ​បាន​ខ្លះ​ៗ​ហើយ ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​ដដែល ​និង​មិន​ឱ្យ​ស្រែក​ខ្លាំង​ៗ​នោះ​ទេ។

​ក្រុម Arsenal ​នៅ​យប់មិញ​នេះ បាន​បើក​កីឡដ្ឋាន​របស់​ខ្លួន​មុន​គេ ​មាន​អ្នក​គាំទ្រ​ប្រមាណ​២​ពាន់​នាក់​អាច​ចូល​ទស្សនា​បាន​។ ​ដោយ​លេង​នៅ​មុខ​អ្នក​គាំទ្រ​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​ធ្វើ​បាន​ល្អ ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT