Jose ​ថា ​LASK ​នឹង​ធ្វើ​ឱ្យ​ក្រុម Spurs ​ពិបាក​មិន​ខាន​

​ក្រុម Spurs ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម LASK ​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​សប្ដាហ៍​ទី​៥​។

​ក្រុម​របស់​លោក Jose Mourinho ​នៅ​មិន​ទាន់​អាច​ឡើង​ទៅ​វគ្ក​៣២​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​បច្ចុប្បន្ន​ឈរ​នៅ​ត្រឹម​លំដាប់​ថ្នាក់​លេខ​២​ក្នុង​តារាង​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ​នៅ​រាត្រី​នេះ ពួកគេ​ក៏​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​ផង​ដែរ ដើម្បី​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Jose Mourinho ​បាន​អះអាង​ថា​៖ “LASK ​នឹង​ធ្វើ​ឱ្យ​ក្រុម​ពិបាក​មិន​ខាន។ ពួកគេ​នឹង​ប្រយុទ្ធ​ដើម្បី​ប្រជែង​ឱកាស​ឡើង​វគ្គ​បន្ដ។ យើង​យក​ឈ្នះ​គេ​ស្រួល​ក្នុង​ដី​របស់​យើង ​ប៉ុន្តែ​ការ​ប្រកួត​នៅ​រាត្រី​នេះ​មិន​ដូច​គ្នា​ឡើយ។ ខ្ញុំ​នៅ​តែ​គិត​ថា LASK ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ពូល​នេះ​។ យើង​នឹង​ជួប​ការ​ប្រកួត​ដ៏​ពិបាក​មួយ​នៅ​រាត្រី​នេះ”៕

ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT