• Pochettino ​ជា​បេក្ខភាព​ទី​១ បើ Real Madrid ​បណ្ដេញ​លោក Zidane ចេញ​

    ​លោក Pochettino ​បាន​ក្លាយ​ជា​បេក្ខភាព​ទី​១​ក្នុង​ការ​ចូល​ខ្លួន​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ប្រសិន​បើ​ក្លឹប​សម្រេច​ដក​លោក Zidane ​ចេញ​ពី​តំណែង​។

    ​ក្រោយ​ពី​ដឹក​នាំ​ក្រុម Real Madrid ​ចាញ់ Shakhtar Donetsk ​ហើយ​ប្រឈម​មិន​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត​នោះ លោក Zidane ​កំពុង​តែ​ក្ដៅ​កៅអី​មែនទែន​ហើយ។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​អះអាង​ថា​ប្រសិន​បើ​លោក​ដឹក​នាំ​ក្រុម​មិន​អាច​ឡើង​វគ្ក​បន្ទាប់​បាន ​នោះ​ក្លឹប Real Madrid ​នឹង​ដក​លោក​ចេញ​ពី​តំណែង​ភ្លាម​ៗ​តែ​ម្ដង​។

    ​ដោយ​ឡែក​បេក្ខភាព​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​ចូល​មក​ជំនួស​នោះ​គឺ​លោកPochettino។ ​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​ខាង​លើ​នេះ ​នៅ​មិន​ទាន់​ទទួល​ការងារ​ថ្មី​នៅ​ឡើយ​ទេ។ ប្រសិន​បើ Real ​ពិត​ជា​ទាក់ទង​លោក​មែន នោះ​ភាគរយ​ច្រើន​ប្រាកដ​ជា​បាន​បុរស​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​មិន​បាន​៕

    ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT